ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

តារានិករ​ទាំង ៤ នេះ​ជា​មនុស្ស​ដែល​មាន​បញ្ហា​ដោយសារ​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង គិត​ច្រើន​ពេក ទើប​បាត់បង់​ឱកាស​ល្អៗជាច្រើន។ ដូច្នេះ​បើ​មាន​អ្វី​មួយ​ដែល​អ្នក​គិត​ថា​ចង់​ធ្វើ ហើយ​វា​ជា​រឿង​ដែល​ស្រប​ច្បាប់ និង​សីលធម៌ ចូរ​ធ្វើ​ទៅ។ កុំបណ្តោយឱ្យពេលវេលាកន្លងផុតទៅ ព្រោះពេលវេលាដែលកន្លងផុតទៅមិនអាចត្រលប់មកវិញបានឡើយ កុំបណ្ដោយឱ្យខ្លួនឯង នៅតែជាមនុស្សស្មុគស្មាញ នាំឱ្យការសម្រេចចិត្តខុសទៀតអី។

Cover Copy

១) Gemini : ច្រើនលើកច្រើនសារហើយ ដោយសារតែភាពមិនប្រាកដប្រជា ចិត្តទន់ ចិត្តល្អខ្លាំងពេក ចូលចិត្តជួយអ្នកដទៃ ជាហេយុដែលធ្វើឱ្យមនុស្សស្ថិតក្នុងតារានិករនេះក្លាយជាមនុស្សទន់ជ្រាយ ខ្ជះខ្ជាយពេលវេលា និងធ្វើខុស សម្រេចចិត្តខុសក្នុងរឿងជាច្រើនដោយនឹកស្មានមិនដល់។

9c9db30bcf5be1cffc9dfcff1c228b25

២) Cancer : ជារឿយៗ អ្នកស្ថិតក្នុងតារានិករនេះជាមនុស្សចិត្តទន់ ចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែរាល់សេចក្ដីល្អដែលធ្វើទៅ ច្រើនតែមិនសូវបានផលល្អទេ ច្រើនតែត្រូវគេមិនឱ្យតម្លៃ ត្រូវទទួលរងការឈឺចាប់ តែមនុស្សទាំងនេះមិនដែលចាំទេ ជាហេតុធ្វើឱ្យពួកគេត្រូវឈឺម្ដងហើយម្ដងទៀត និងសម្រេចចិត្តខុសស្ទើរតែគ្រប់រឿងគ្រប់ពេល។

Fc437aa4709219842eb795e84631cfce

៣) Virgo : ក្រុមតារានិករនេះ ជាមនុស្សដែលមិនងាយបំភ្លេចឡើយ។ ជាធម្មតាក្រុមនេះចងចាំអ្នកណាដែលធ្វើបាបគាត់ ប៉ុន្តែមិនដែលចេះសងសឹកអ្នកណាទេ។ នេះជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​អង្គុយ​រង​ទុក្ខ​តែ​ម្នាក់​ឯង។ តារានិករនេះគឺជាមនុស្សដែលចូលចិត្តរៀបចំផែនការ ប៉ុន្តែជាធម្មតាពួកគេមិនធ្វើអ្វីតាមការគ្រោងទុកឡើយ។

42bf656fbe82f8ab00911f60325d4a1a

៤) Capricorn : អ្នកស្ថិតក្នុងក្រុមនេះ​ជា​មនុស្ស​ដែល​មាន​ទំនោរ​គិត​ទៅ​មុខ​ដែល​ធ្វើ​ឱ្យ​​បាត់​បង់​ពេលវេលា និង​ឱកាសល្អជាច្រើន។ ពួកគេ​ខ្លាច​ថា​ព្រឹត្តិការណ៍​អតីតកាល​នឹង​កើត​ឡើង​ម្តង​ទៀត ដែល​ធ្វើ​ឱ្យ​ពួកគេតែងមានអារម្មណ៍ខ្លាចរអា ស្ទាក់ស្ទើរ ​មិន​ប្រាកដ​ប្រជា និង​ព្រួយ​បារម្ភ​អំពី​រឿង​ជា​ច្រើនខ្លាំងពេក នាំឱ្យពិបាកក្នុងការសម្រេចចិត្ត​ និងអាចធ្វើខុស ព្រោះតែភាពភ័យខ្លាចជ្រុល៕

5ef553a5b23673bf0947646080eb2864