ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

អ្នកដែលស្ថិតក្នុងតារានិករទាំង ៤ នេះ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំទុកចិត្តអ្នកណាងាយៗពេក ទោះបីមនុស្សស្និទ្ធប៉ុនណាក៏ដោយ ក៏ត្រូវតែចេះទុកផ្លូវក្រោយឱ្យខ្លួនឯង កុំងប់ងល់ដល់ភ្លេចការពារខ្លួនឯងឱ្យសោះ បើមិនដូច្នេះទេ អ្នកនឹងត្រូវមិត្តភ័ក្តិ ឬមនុស្សជិតស្និទ្ធបោកប្រាស់ នាំឱ្យជួបគ្រោះអាក្រក់ជាក់ជាមិនខាន។

Cover Copy

១) Gemini ៖ Geminis ត្រូវបានគេដឹងថាជាក្រុមដែលមានប្រាជ្ញាឈ្លាសវៃ និងមានភាពបត់បែនបានល្អ ពួកគេពូកែទំនាក់ទំនង និងងាយចុះសម្រុងទៅក្នុងស្ថានភាពសង្គមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទេពកោសល្យទំនាក់ទំនងនេះជួនកាលអាចក្លាយជាដាវមុខពីរ។ នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ Geminis អាចមានទំនុកចិត្តខ្លាំងពេកនៅក្នុងជំនាញចរចា និងការយល់ដឹងអំពីមិត្ត ដោយព្រងើយកន្តើយនឹងហានិភ័យដែលអាចកើតមាន។ តារានិករនេះត្រូវឧស្សាហ៍ក្រើនរំលឹកខ្លួនឯងថា សូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុត ក៏អាចបង្ហាញផ្នែកផ្សេងនៅពេលនិយាយអំពីលុយដែរ ដូច្នេះការប្រុងប្រយ័ត្ន និងភាពមត់ចត់ គិតឱ្យបានច្រើនដងមុននឹងទុកចិត្ត នេះគឺជាគន្លឹះសម្រាប់អ្នកដើម្បីការពារខ្លួន។

9396d9a9c1924d99d0e959814b0961c0

២) Sagittarius ៖ Sagittarians គឺជានិមិត្តសញ្ញានៃសេរីភាព និងការផ្សងព្រេង ក្រុមនេះស្រឡាញ់ជីវិត និងស្វែងរកសេរីភាព។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីរឿងទាក់ទងនឹងលុយកាក់ មនុស្សទាំងនេះមិនដែលតឹងតែង ឬចង្អៀតចង្អល់ជាមួយមនុស្សជិតស្និទ្ធនោះឡើយ ដែលនេះហើ់យជាហេតុនាំឱ្យពួកគេមានបញ្ហា។ Sagittarians ច្រើនតែមានភាពសុទិដ្ឋិនិយមពេក ដោយជឿថាអ្វីៗនឹងដំណើរការល្អ ដូច្នេះពួកគេអាចមិនអើពើនឹងហានិភ័យដែលអាចកើតមាន។ ក្រុមតារានិករនេះ​អាច​ធ្វើ​ការ​វិនិយោគ​មិន​សម​ហេតុផល​យ៉ាង​ងាយ​ស្រួល​ ឬ​ការ​សម្រេច​ចិត្ត​ផ្តល់​ប្រាក់​កម្ចី​ឱ្យអ្នកជិតស្និទ្ធដោយ​សារ​តែ​ការអាណិតអាសូរ និងការ​ជឿ​ទុកចិត្ត​លើ​មិត្តភ័ក្តិ​ហួស​ហេតុ។ ដូច្នេះហើយ Sagittarius គួរតែរក្សាភាពស្ងប់ស្ងាត់ និងគិតឱ្យមែនទែន ត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងចំពោះរឿងលុយកាក់ កុំខ្ជះខ្ជាយពេក ចៀសវាងនាំឱ្យខ្លួនឯងរងគ្រោះ ព្រោះតែភាពជឿជាក់ និងទុកចិត្ត។

F70b5cb0c036f9dda5a3dacf92154a71

៣) Scorpio ៖ Scorpios ជាមនុស្សដែលមានភាពស្មោះត្រង់ចំពោះមិត្តភ័ក្តិ ព្រោះតែមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងអាថ៌កំបាំងរបស់ក្រុមនេះ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលនិយាយដល់រឿងលុយ ការវិនិយោគអារម្មណ៍ដ៏ខ្លាំងនេះអាចបិទបាំងការវិនិច្ឆ័យរបស់ពួកគេ។ Scorpios តែងតែជឿជាក់លើមិត្តភ័ក្តិ ដោយសន្មតថាពួកគេនឹងមិនត្រូវបានមិត្តបោកបញ្ឆោត ប៉ុន្តែការពិតច្រើនតែស្មុគស្មាញជាងអ្វីដែលគេគិត។ ដូច្នេះ Scorpio គួរតែរក្សាការគិតឱ្យល្អិតល្អន់ និងច្បាស់លាស់ក្នុងរឿងលុយកាក់ កុំទុកឱ្យអារម្មណ៍គ្របដណ្តប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងធានាថាផលប្រយោជន៍របស់ពួកគេមិនមានគ្រោះថ្នាក់។ ជាមួយគ្នានេះ​​​​​​​​​​​​​​​​ដែរ​​​ ​​​​​​​​​​​​​​​​​អ្នកក៏គួរតែរៀនស្វែងរកតុល្យភាពរវាងការជឿទុកចិត្ត និងការសង្ស័យ ដោយប្រឈមមុខនឹងបញ្ហាលុយកាក់ និងមិត្តភាពតាមរបៀបចាស់ទុំ និងសមហេតុផល។

Feb32f80653244cc6904280256304c37

៤) Pisces ៖ Pisces មានលក្ខណៈទន់ភ្លន់ និងស្មុគស្មាញ់ចាក់ជ្រៅដូចមហាសមុទ្រ ពួកគេតែងតែជឿជាក់លើមិត្តភ័ក្តិស្ទើរតែគ្មានលក្ខខណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ ការជឿទុកចិត្តនេះជួនកាលក្លាយជាភាពទន់ខ្សោយ បង្កើតឱកាសឱ្យមិត្តអាក្រក់ទាញយកផលប្រយោជន៍។ ក្នុង​ជំនួញ​លុយកាក់ Pisces ត្រូវ​រៀន​ប្រុងប្រយ័ត្ន ឱ្យខ្លាំង ទើបអ្នកមិន​ងាយ​ចាញ់បោក​សម្ដី​ផ្អែមល្ហែម​របស់​អ្នក​ដទៃ​។ មុននឹងសម្រេចចិត្តឱ្យអ្នកណាខ្ចីលុយ អ្នកត្រូវធ្វើការទំនាក់ទំនង និងស្រាវជ្រាវឱ្យបានគ្រប់គ្រាន់ ដើម្បីប្រាកដថា អ្នកដទៃពិតជាត្រូវការជំនួយ និងមានលទ្ធភាពសងអ្នកវិញ។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែរៀនកំណត់ព្រំដែនឱ្យសមហេតុផល ដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក៕