កុំ​ប្រមាថ! បើ​យល់សប្ដិ​ឃើញ​រឿង ៥ យ៉ាង​នេះ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​វាជាប្រផ្នូលអាក្រក់ខ្លាំងណាស់!!!

បើ​អ្នក​បាន​យល់សប្ដិ​ឃើញ​រឿង​ដូច​បង្ហាញ​នៅ​ខាង​ក្រោម ៥ យ៉ាង​នេះ គឺ​ជា​តម្រុយ​ដែល​បង្ហាញ​ថា​អ្នក​អាច​នឹង​ជួប​រឿង​អាក្រក់ ឬ​អកុសល​ណា​មួយ​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្លួន​ជា​បន្ទាន់៖

៥) យល់សប្ដិ​ឃើញ​កាត់​សក់​សត្រូវ

4

ប្រសិន​អ្នក​សុបិន្ត​ឃើញ​ថា អ្នក​កំពុង​កាត់​សក់​មនុស្ស​ណា​ម្នាក់​ដែល​ជា​គូ​ប្រជែង​នឹង​អ្នក ឬ​ជា​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត នោះ​មាន​ន័យ​ថា មាន​មនុស្ស​កំពុង​ព្យាយាម​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក ឬ​អាច​ជា​រារាំង​ការ​ឡើង​ឋានៈ​នៅ​ការងារ​របស់​អ្នក​ហើយ។

កំឡុង​ពេល​នេះ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នៅ​រាល់​កិច្ចការងារ​ទាំង​ឡាយ ជៀសវាង​មាន​កំហុស​ឆ្គង​ណា​មួយ ហើយ​កុំ​ចូល​កៀក​និង​ទុក​ចិត្ត​នរណា​ម្នាក់​ខ្លាំង​ពេក ជា​ពិសេស​កុំ​ប្រាប់​ពី​អាថ៌កំបាំង​ឬ​ផែនការណ៍​របស់​អ្នក​ទៅ​កាន់​គេ។

៤) យល់សប្ដិ​ឃើញ​ខ្ចី​លុយ​គេ

3

ប្រសិន​ជា​ក្នុង​សុបិន្ត ​អ្នក​កំពុង​មាន​ភាព​ខ្វះខាត ហើយ​ទៅ​រត់​រក​ខ្ចី​លុយ​គេ នោះ​គឺ​ពាក់ព័ន្ធ​បញ្ហា​លុយកាក់​ហ្នឹង​ឯង​ក្នុង​ជីវិត​ពិត។ វា​ជា​ប្រផ្នូល​អាក្រក់ ដែល​ព្រមាន​ថា​នឹង​អាច​កើត​មាន​សំណាង​អាក្រក់​មក​ក្នុង​ជីវិត​អ្នក។

អ្នក​អាច​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ខាតបង់​លុយ​កាក់​ផ្សេងៗ ហើយ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ថា​ប្រយ័ត្ន​កុំ​បង្ក​កំហុស​មិន​ថា​តែ​ការ​រកស៊ី​ឬ​ការងារ ជៀសវាង​របូត​លាភ​ធំ ឬ​ផល​ចំណេញ​ដែល​ត្រៀម​នឹង​ធ្លាក់​មក​នោះ។

៣) យល់សប្ដិ​ឃើញ​មាន​ហ្វូង​មនុស្ស​មក​វាយ​ធ្វើ​បាប​អ្នក

5

ប្រសិន​ក្នុង​សុបិន្ត អ្នក​ឃើញ​ថា​មាន​ហ្វូង​មនុស្ស​មួយ​ក្រុម​មក​ច្របាច់​ក មក​វាយ​ធ្វើ​បាប​អ្នក នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​ចំពោះ​បញ្ហា​សុខភាព។ អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​អ្នក​អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ភ្លាមៗ ហើយ​ពិបាក​ក្នុង​ការ​ព្យាបាល។ បែប​នេះ​ចូរ​ប្រាប់​ខ្លួន​ឯង​ឲ្យ​លេង​កីឡា​ឲ្យ​បាន​ច្រើន ហើយ​ទទួល​ទាន​របស់​ដែល​ល្អ​ចំពោះ​សុខភាព។

២) យល់សប្ដិ​ឃើញ​អណ្តាត​ភ្លើង​រលត់

2

អណ្តាត​ភ្លើង​គឺ​តំណាង​ឲ្យ​ការ​អភិវឌ្ឍ​នៃ​ជីវិត តែ​បើ​វា​រលត់​ទៅ​បាត់​មាន​ន័យ​ថា​ជីវិត​អ្នក​ជួប​បញ្ហា​ហើយ។

អាច​ថា​បញ្ហា​ការងារ ឬ​ការ​រកស៊ី​របស់​អ្នក នឹង​ជួប​ផល​លំបាក​ដែល​មិន​អាច​ដឹង​ទុក​ជា​មុន។ លើស​ពី​នេះ​ទៀត​ប្រាក់​កាក់​ក៏​មាន​ការ​ខាត​បង់ និង​មាន​គ្រោះ​មួយ​ចំនួន។

១) យល់សប្ដិ​ឃើញ​សត្វ​កណ្ដុរ​វា​លើ​មនុស្ស

Pests Slug A Bug

បើ​សុបិន្ត​ឃើញ​បែប​នេះ មាន​ន័យ​ថា មាន​មនុស្ស​កំពុង​ព្យាយាម​រក​វិធី​មក​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ដទៃ។ ពួក​គេ​ប្រើ​គ្រប់​កល​វិធី ចង់​ឲ្យ​អ្នក​ខូច​កេរ្តិ៍ឈ្មោះ បាត់​អស់​សក្តិយស ហើយ​អ្នក​ត្រូវ​តែ​ឈ្លាសវៃ​បន្ថែម​ទៀត​ក្នុង​ការ​រាប់អាន​មនុស្ស និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នរណា​ម្នាក់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក